អង់គ្លេស ៖ ខ្សែប្រយុទ្ធសញ្ជាតិកូឌឺវ័រ កីឡាករ Didier Drogba ត្រូវបានបង្ខំឲ្យចាកចេញពីទីលានប្រកួត ខណៈដែលប្រកួតមិត្តភាពជាមួយនឹង Ferencvaro ក៏បណ្តាលឲ្យាមានរបួសកជើង ជាហេតុធ្វើឲ្យអ្នកគ្រប់គ្រងក្លិប តោខៀវ មានក្តីព្រួយបារម្ភយ៉ាងខ្លាំង ។
ខ្សែប្រយុទ្ធរូបនេះ មានរយៈពេល លេងត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ ដោយដូរជាមួយនឹង កីឡាករ Oscar ។
ក្រុម លោក Jose Mourinho បានចាប់ផ្តើមផ្សព្វផ្សាយការប្រកួតក្នុងក្របខណ្ឌ Premier League នៅថ្ងៃចន្ទក្រោយនេះ ហើយ អ្នកយុទ្ធសាស្ត្រទីលាន សញ្ជាតិព័រទុហ្គាល នឹងលេងដោយគ្មាន កីឡាករ Didier Drogba តែមានការបារម្ភផងដែរ ។
កីឡាករសញ្ជាតិកូឌឺវ័រ Didier Drogba នេះគឺជាលើកទី ១ ដែលខ្លួនបានបង្ហាញទម្រង់លេង ជាមួយនឹងតោខៀវ ក៏ជាហេតុភេទ ដូចខាងលើ ស្របពេលដែលខ្លួនមានពេលតិចតួចបំផុត លេងនៅ តោខៀវ ៕
មតិយោបល់