ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើង រវាងបុគ្គលិកហាងផឹកស៊ី យីហោ ភ្នំពេញសាច់អាំង PPQ ជាមួយនឹងភ្ញៀវ ដោយបានព្រួតវាយទៅលើភ្ញៀវរងរបួសហូរឈាមពេញខ្លួន ផ្អើលមនុស្សពេញហាងរួចក៏ប្រញាប់ទាញទ្វារបិទ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរដើម្បីដោះស្រាយគ្នា។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ចំណុចហាងផឹកស៊ី យីហោ ភ្នំពេញសាច់អាំង PPQ ផ្លូវលេខ១៣៦ ផ្សាយកណ្ដាល១ ខណ្ឌដូនពេញ ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងខណៈដែលភ្ញៀវ៣នាក់ ក្នុងនោះមានបុគ្គលិកក្នុងហាងនោះម្នាក់ ដែលត្រូវជាមិត្តភក្តិរបស់ភ្ញៀវ បាននាំគ្នាមកផឹកស៊ីក្នុងហាងខាងលើ លុះផឹកចប់ហើយក៏គិតលុយក្នុងបំណងចេញទៅផឹកនៅកន្លែងមួយទៀត លុះគ្រាន់តែគិតលុយចប់ដើរចេញមកវិញ ស្រាប់តែបុគ្គលិកក្នុងហាងខាងលើ យកច្រវ៉ាក់ និងកែវ ព្រួតវាយមកលើមនុស្សទាំង៣នាក់ដែលជាភ្ញៀវបណ្តាលឲ្យរបួសបែកក្បាលហូរឈាម ហើយប្រញាប់រត់ចូលក្នុងហាងវិញ និងទាញទ្វារបិទ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរ ដោយឲ្យភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿងត្រឹមសំណង៧០០ដុល្លារ៕
មតិយោបល់