ស្ទឹងត្រែងៈ តូចចិត្តរឿងខ្លួនមានជំងឺប្រចាំកាយច្រើនពេក នារីវ័យក្មេងម្នាក់បានសម្រេចចិត្តលេបថ្នាំបំពុលសត្វកណ្ដៀរសម្លាប់ខ្លួនក្នុងខ្ទមចាំស្រែរបស់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែងជាម៉ោង២១និង១០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមស្រែននោង ស្ថិតក្នុង ភូមិទិទាម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នារីរងគ្រោះឈ្មោះ ណាក់ សុផា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ម្តាយនារីរងគ្រោះរៀបរាប់ទាំងទឹកភ្នែកថា មូលហេតុដែលធ្វើឲ្យកូនស្រីរបស់គាត់លេបថ្នាំសម្លាប់ខ្លួននេះ គឺបណ្តាលមកពីកូនស្រីរបស់គាត់មានជំងឺប្រចាំកាយ ព្រោះថា កូនរបស់គាត់ធ្លាប់និយាយថា ចេះតែឈឺក្បាល វិលមុខនិងមានជំងឺរោគស្ត្រី (ធ្លាក់ស) ទើបគាត់សន្និដ្ឋានថា ទើបកូនស្រីរបស់គាត់សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនតែម្តង។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះពិតជាបានធ្វើអត្តឃាតលេបថ្នាំបំពុលសត្វកណ្ដៀរមកលេបសម្លាប់ខ្លួន ពិតប្រាកដមែន។
បច្ចុប្បន្នសពនារីរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់