ព័ត៌មានជាតិ

ខ្លា​ចាស់​បិសាច​ក្រហម Ryan Giggs ចង់​ចាកចេញ​ពី​ក្លិប​?

​ប្រភពព័ត៌មាន ESPN និង Skysport បាន​លើកឡើង​ថា ខ្សែបម្រើ​វ័យ​ចំណាស់​របស់​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Ryan Giggs អាច​នឹង​ចាកចេញ​ពី​ក្លិប​ក្រោយពេល​រូបគេ​មិន​ពេញចិត្ត នឹង​ការដឹកនាំ​របស់​លោក David Moyes ។​
ខ្សែបម្រើ​ស្លាប​វ័យ ៤០ ឆ្នាំ​រូប​នេះ​គឺ​មិន​សូវ​ជា​បាន​ចូល​លេង​ជា ជម្រើស ១១​នាក់​ដំបូង​ញឹកញាប់​ទេ​ឲ្យ​ក្លិប​បិសាច​ក្រហម​នៅ​រដូវ​កាល​នេះ​ប៉ុន្តែ​រូបគេ​ត្រូវបាន​ក្លិប​ជ្រើសតាំង​ឲ្យក្លាយ​ជា​អ្នក​បង្ហាត់​កីឡាករ​កាល​ពី​ដើមរដូវ​កាល​ហើយ​មកដល់ពេលនេះ Giggs ចូល​លេង​បាន​តែ ៦ ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ការប្រកួត​ក្នុង​លី​ក​របស់​អង់គ្លេស ។​
ស្របពេលដែលបិសាចក្រហម នឹងទទួលភ្ញៀនៅរាត្រីទៀបភ្លឺនេះ Ryan Giggs ក៏មានប្រវត្តិជួយ​ឲ្យ បិសាចក្រហម​យកឈ្នះ Bayern Munich ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ របស់ក្របខណ្ឌ Champions League នាឆ្នាំ ១៩៩៩ ផងដែរ​។​
​គួរបញ្ជាក់​ថា អតីត​ជម្រើសជាតិ​វ៉េ​ល​រូបនេះ​បាន​ចូល​លេងឲ្យ​ក្លិប​ក្នុង​ក្របខណ្ឌ Champions League ចំនួន ៥ លើក​និង​ការប្រកួត League Cup ចំនួន ២ លើក​ហើយ​កិច្ចសន្យា​របស់​គេ នឹងត្រូវ​បញ្ចប់​ជាមួយ Manchester United នៅ​រដូវក្តៅ​នេះ៕

football-club-soccer-ryan-giggs-david-moyes-manchester-united_3111789 (1)

មតិយោបល់