ភ្នំពេញៈ ជនសង្ស័យម្នាក់ទៀតហើយ ដែលត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើការឆែកឆេររកឃើញនូវថ្នាំញៀន ០២កញ្ចប់ កាលពីវេលាម៉ោង១២និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សំអូន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករដេរខោ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី១៥ កម្លាំងសមត្ថកិច្ចយើង បាននិងកំពុងជិះល្បាតក្នុងភូមិសាស្ត្រ ពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យខាងលើ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងក៏បានហៅឲ្យឈប់ រួចបានធ្វើការឆែកឆេររកឃើញនៅថ្នាំញៀនចំនួន ០២កញ្ចប់ ហើយក៏បានឃាត់ខ្លួនយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរបន្ត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕




មតិយោបល់