Post News Media ព័ត៌មានជាតិ រថយន្តកែច្នៃម...

រថយន្តកែច្នៃមួយគ្រឿង បើកចុះចំណោតក្រទ្បាប់ ផ្ដាច់ជីវិតបុរសម្នាក់

រតនគិរី: កាលពីវេលាម៉ោង៤ និង១៧នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីរថយន្តកែច្នៃមួយគ្រឿង បានក្រឡាប់ ពេលបើកបរចុះចំណោតផ្លូវភូមិ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅភូមិតេនង៉ុល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះរម៉ាស់ ហៀន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិឃុំកើតហេតុខាងលើ។​

បច្ចុប្បន្នសាកសពជនរងគ្រោះ​ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕