ព័ត៌មានជាតិ

អាសូរ​! អ៊ំស្រីម្នាក់ ត្រូវប្រធានផ្នែកអនាម័យនៅក្នុងបរិវេណបុរីពិភពថ្មី វាយជាំស្នាមពេញមុខ..

​ភ្នំពេញៈ អ៊ំស្រីម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ១ សុំឲ្យជួយរកយុត្តិធម៌ជូនរូបគាត់ ខណៈដែលស្រ្តីម្នាក់វ័យប្អូនគាត់ជាងពាក់កណ្តាលមកវាយដំលើរូបគាត់រហូតជាំស្នាមពេញមុខដែលរូបគាត់នៅសុខៗមិនដឹងខ្លួនសោះ។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០រសៀល កាលពីម្សិលមិញរហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបរូបគាត់មកដាក្យពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ដើម្បីជួយរកយុត្តិធម៌ជូនរូបគាត់ផង។

តាមសម្តីរបស់អ៊ំស្រីដែលជាជនរងគ្រោះដែលមានឈ្មោះ វ៉ែន ប៉ាច មុខរបរធ្វើការផ្ទះឲ្យគេនៅក្នុងបុរីពិភពថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ទាំងអួលដើមកថា រូបគាត់សព្វថ្ងៃធ្វើការផ្ទះឲ្យគេក្រែងបានប្រាក់កាសខ្លះដើម្បីយកមកផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួនបានត្រឹមតែមួយរស់តែប៉ុណ្ណោះ ដោយរូបគាត់ធ្វើការងារអស់រយៈពេលជាយូណាស់មកហើយ ហើយម្ចាស់ផ្ទះដោយឃើញគាត់ធ្វើការងារល្អទើបម្ចាស់ផ្ទះតែងតែឲ្យសម្ភារៈផ្សេងៗនិងរបស់របរទៅដល់គាត់ជាញឹកញាប់។
តែស្រាប់មកដល់រសៀលថ្ងៃទី០៩ ខែកុម្ភៈ ម្សិលមិញនេះស្រាប់តែមានស្រីម្នាក់ប្អូនគាត់ជាងពាក់កណ្តាលដែលមានឈ្មោះ រ៉ុម អាយុប្រហែល៣០ឆ្នាំ មុខរបរ ប្រធានផ្នែកអនាម័យនៅក្នុងបរិវេណបុរីពិភពថ្មីនោះតែម្តង មិនដឹងមូលហេតុអ្វីស្រាប់តែស្ទុះមកវាយរូបគាត់ដែលជាមនុស្សចាស់ជាច្រើនដៃដែលបន្សល់ទុកនៅស្នាមនៅលើផ្ទៃមុខជាច្រើនកន្លែង ហើយបានទាញខ្សែករបស់គាត់រហូតដាច់ជ្រុះបាត់បណ្តោងទើបឈប់រួចហើយដើចេញទៅបាត់តែម្តង។

តាមសម្តីជនរងគ្រោះបានបន្តទៀតថាជនបង្កប្រហែលជាមានការច្រណែនដល់រូបគាត់ដោយអាសារឃើញម្ចាស់តែងតែឲ្យរវស់របរគាត់រហូត ។
ដូច្នេះទើបរូបគាត់មិនអស់ចិត្តអំពីរឿងហិង្សានេះដោយរូបគាត់មិនពីមូលហេតុសោះបែជាកើតរឿងឡើងចឹងដោយមិនដឹងខ្លួនទើបរូបគាត់ធ្វើដំណើរមកប៉ុស្តិ៍រដ្ឋបាលចោមចៅមួយដើម្បីជួយរកយុត្តិធម៌ជូនរូបគាត់ផង៕

មតិយោបល់