បាត់ដំបងៈ លោកអធិការស្រុកសង្កែ បានប្រាប់ Post Newsថា មានករណីប្លន់សម្លាប់យ៉ាងសាហាវមួយបានកើតឡើង ដោយជនសង្ស័យជាចោរ បានធ្វើសកម្មភាពសម្លាប់ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ ប្លន់យកទ្រព្យសម្បត្តិអស់ជាង១លានរៀល បានសម្រេចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ជាងថ្ងៃត្រង់ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យដល់កន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យបើកការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
មតិយោបល់