កំពង់ចាមៈ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១និង២០ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម ភ្លាម លោកវរសេនីយ៍ឯក កែវស៊ាងហ៊ាន់ អធិការ បានចាត់បញ្ជាកម្លាំងអន្តរាគមន៍ កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចំណុះអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចុះធ្វើការអន្តរាគមន៍ ករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ រហូតដល់ម៉ោង ១២និង៣០ នាទី កម្លាំងនគរបាលយើង បានធ្វើការគ្រប់គ្រងស្ថានការណ៍បានទាំងស្រុក មិនបណ្តាលឱ្យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែខាង
ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យស្រុក ០២ គ្រឿង ទឹកចំនួន ០២ ស៊ឺទែន
ករណីនេះបណ្តាលឱ្យខូចខាត: ផ្ទះរបស់ប្រជាពលរដ្ឋ ០៣ ខ្នងផ្ទះ និង សម្ភារៈមួយចំនួន តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ
មូលហេតុ: ផ្ទុះសេខ្សែភ្លើង៕
មតិយោបល់