បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នគរបាលវរៈសេនាតូចការពារព្រំដែនគោក លេខ៨១៩ បានចូលរួមទប់ស្កាត់ និងដុតបំផ្លាញចោលទំនិញខូចគុណភាពនាំចូលពីប្រទេសថៃ ដោយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះអនុវត្តតាមមតិណែនាំរបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់តាំងលោកអនុសេនីយ៍ទោ ហ៊ឹង អ៊ួក នាយប៉ុស្តិ៍នគរ បាលអូររំដួល ដឹកនាំកម្លាំង សហការជាមួយ ប្រធានការិយាល័យកាំកុងត្រូលប្រចាំច្រកតំបន់អូររំដួលក្នុងស្រុកភ្នំព្រឹក និងអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ ចូលរួមដុតបំផ្លាញចោលនូវជង្គង់មាន់ ឆ្អឹងមាន់ជាប់សាច់ចំនួន ៨០ គីឡូ ក្រាម នំខូចគុណភាពគ្មានស្លាកសញ្ញាសម្គាល់ចំនួន៣០ គីឡូក្រាម ដែលទំនិញទាំងនេះត្រូវបានឈ្មួញ លួចលាក់នាំចូលពីប្រទេសថៃ ហើយត្រូវបានសម្ថកិច្ចជំនាញពិនិត្យរកឃើញ និងដកហូត ។
បញ្ជាក់បន្ថែមថា ការដុតកម្ទេចចោលនៅពេលនេះ គឺធ្វើឡើងក្រោយពីបានធ្វើការត្រួតពិនិត្យរកឃើញថា ទំនិញទាំងនេះខូចគុណភាព៕
មតិយោបល់