ព័ត៌មានជាតិ

ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ម៉ោង១០និង៣០នាទីព្រឹកទើបមានភ្លើងវិញ..

ភ្នំពេញ: នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៧និង៥១នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣(GS3-F1A&F4A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតទូ និងក្បាលកាបខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន៖(១)ផ្លូវណតប្រ៊ីត ភូមិទ្រា ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២)តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣) ភូមិស្លែងរលើង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០និង៣០នាទីព្រឹក៕

មតិយោបល់