កំពត: កាលពីវេលាម៉ោង ២២ និង២០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលលេខ១៦១ និង១៦២ ត្រង់ចំណុចផ្លូវចូលព្រែកចេក ស្ថិតក្នុងភូមិព្រៃកចេក ឃុំកោះតូច ស្រុកទឹកឈូ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកមនុស្សរត់ឆ្លងផ្លូវ។
ជនរងគ្រោះឈ្មោះ គុយ ស៊ាប. ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (ស្លាប់)។
អ្នកបើករថយន្តបង្កឈ្មោះ ឡាយ សុខា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលប៉ុស្ដិ៍បឹងទូក រស់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹឈូ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តម៉ាកលុចស៊ីស៣៣០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-2214 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានមនុស្សរត់ឆ្លងផ្លូវ ពីជើងទៅត្បូង ធ្វើឲ្យអ្នកបើក វាក់អឺជាន់ហ្វ្រាំងមិនទាន់ ក៏បុកជនរងគ្រោះស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ អ្នកបើករថយន្ត ត្រូវបានឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ចំណែកសព បានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់