ត្បិតតែអាហារទាំងនេះគួរឲ្យខ្ពើមក៏ពិតមែន ប៉ុន្តែនៅក្នុងប្រទេសមួយចំនួនជឿជាក់ថា ប្រសិនបើបុរសបរិភោគចូលទៅក្នុងពោះនឹងដឹងថាវាមានគុណតម្លៃយ៉ាងលើសលុបរបស់វា ហើយអាចជួយអូសបន្លាយជីវិតលើគ្រែរប
ឈាមពស់វែក
អស់រយៈពេលជាង ២០០ ឆ្នាំមកហើយ នៅខេត្តក្វាងទុង (ប្រទេសចិន) ជឿថាប្រសិនបើបុរសអាចសម្លាប់ពស់វែកមួយ និងផឹកឈាមរបស់វា អាចទទួលបានថាមពលច្រើនបំផុត។ មកដល់សព្វថ្ងៃនេះនៅតែមានអ្នកជឿលើគំនិតបែបនេះដដែល។ ម្យ៉ាងវិញទៀតពួកគេអាចផឹកឈាមពស់ដោយផ្ទាល់ ឬលាយជាមួយគ្រឿងស្រវឹងក៏បានដែរ។
សត្វល្អិត
តាំងពីសម័យបុរាណរបស់ជនជាតិរ៉ូម៉ាំង សត្វល្អិតត្រូវបានគេជឿជាក់ថា អាចជួយបង្កើនចំណងផ្លូវភេទរបស់បុរសបានយ៉ាងក្រាសក្រែល។ ទោះបីជាយ៉ាងណាថ្នាំកែរោគដោយប្រើសត្វល្អិតទាំងនេះពុំមានការសិក្សាដោយវិទ្យាសាស្ត្រដើម្បីបង្ហាញពីផលប៉ះពាល់ការសម្រើបតណ្ហារបស់ពួកគេនោះទេ។
ស្បែកថ្លែន
តាំងពីសម័យបុរាណប្រទេសក្រិច បានប្រើប្រាស់សត្វថ្លែនព្រោះពួកគេជឿថាអាចបង្កើនសមត្ថភាពផ្លូវភេទរបស់បុរសបាន ខណៈពេលដែលផ្នែកខ្លះនៃខ្លួនប្រាណរបស់សត្វទាំងនេះត្រូវបានគេយកទៅត្រាំស្រា។ បច្ចុប្បស្បែករបស់ពួកល្មូនប្រភេទនេះក្លាយទៅជាក្រនៅអាមេរិកខាងជើង។ មានអ្នកខ្លះនិយាយថា អ្នកដែលបានបរិភោគស្បែករបស់វាមានឥទ្ធិពលដ៏សម្បើមខ្លាំងណាស់៕
ស់លោកអ្នកបានយូរអង្វែងទៀតផង។
មតិយោបល់