ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រៃវែង ឆ្លើយតបនឹងបណ្តាញសង្គម ពាក់ពន្ធ័ការដោះលែងជនល្មើសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ព្រៃវែងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា សូមអរគុណដល់ម្ចាស់ Facebook ឈ្មោះ កូនថង សំណប់ចិត្តដែលបានបង្ហោះ ពីករណី គ្រោះថ្នាក់ចរាចរណ៍កាលពីថៃ្ងទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចមុខសេដាក ស្ថិតក្នុងភូមិ ឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ដែលបង្កឡើងដោយជនល្មើសឈ្មោះ រុង រឿង ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរប ជាអ្នកបើកបររថយន្ត ដែលមានទីលំនៅភូមិ ព្រៃខ្លា ឃុំ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបង្កឲ្យជនរងគ្រោះបាត់ជីវិតចំនួន២ នាក់ ។

ក្នុងករណីគ្រោះថ្នាក់នេះ សមត្ថកិច្ច នគរបាល ខិតខំស្វែងរកចាប់ជនល្មើសបាន ភ្លាមៗនិងបានរៀបចំនិតិវិធីបញ្ជូនទៅស្ថាបន័តុលាកានៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ រួចរាល់ហើយ ដូច្នេះករណីខាងលើមិនមែនស្ថិតនៅដៃ សមត្ថកិច្ច នគរបាលទៀតឡើយ ហេតុនេះការដោះលែង ជនល្មើសមិនមែន ជាសមត្ថកិច្ចនគរបាល ទេ ។

សូមប្អូនម្ចាស់ Facebook ឈ្មោះ កូនថង សំណប់ចិត្ត មេត្តាជ្រាប និងទទួលការរាប់អានអំពីយើងខ្ញុំ ។ (ភ្ជាប់ឯកសារមកជាមួយ ដីកា សម្រេច ដាក់ជនត្រូវចោទ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ )៕

មតិយោបល់