ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុម GCM មួយគ្រឿង បានបើកបត់ដោយខ្វះការប្រុងប្រយ័ត្ន ទៅកៀររថយន្តស៊េរីទំនើបមួយ គ្រឿងជាប់ បណ្តាលឲ្យកំពិតអស់មួយចំហៀង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៦៣ កែងនិង ផ្លូវលេខ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទើបមួយគ្រឿងម៉ាក TOYOTA YARIS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AT-៣៨៨២ មួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តក្រឡុក ស៊ីម៉ង់តិ៍ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ៥A-០៤៩៦ ដែលជារបស់ក្រុមហ៊ុន GCM ដែលបើកបរដោយបុរសម្នាក់ បើកមកពីក្រោយបត់ស្តាំដែរ ក៏ទៅកៀរជាប់ បណ្តាលឲ្យរថយន្ត TOYOTA YARIS កំពិតមួយចំហៀងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកកិច្ច ក៏បានចុះមកដល់កន្លែងកើតហេតុ ដោយឲ្យភាគីទាំងពីរធ្វើការសម្រប សម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេ ខណៈភាគីរថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន GCM យល់ព្រមយករថយន្តស៊េរីទំនើប ដែលរងការខូចខាត ទៅធ្វើការជួសជុលឲ្យវិញ៕
មតិយោបល់