ក្រចេះ: លោកវរសេនីយ៍ទោ យ៉ាន់ ហ៊ាង អធិការស្រុកចិត្របុរីបានប្រាប់Post News ថា មានករណីពុលត្រីកំពតមួយបានកើតឡើង រហូតបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រែពង្រ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ដែលស្លាប់និងរបួសខាងលើនេះ ទី១មានឈ្មោះ អំ ភេន ភេទប្រុស អាយុ៣៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត, ទី២ឈ្មោះ ច្រឹង ហោះ ភេទប្រុស អាយុ៤២ឆ្នាំ ពុលធ្ងន់យកទៅមន្ទីរពេទ្យ និងទី៣ឈ្មោះ អំ ថេន ភេទប្រុស អាយុ៤១ឆ្នាំ ពុលស្រាល។ អ្នកទាំង៣រស់នៅក្នុងស្រែពង្រ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយករណីនេះគឺបណ្តាលមកពីការពុលត្រីកំពត។
ក្រោយពីត្រួតពិនិត្យរួចហើយនោះ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់