ពោធិ៍សាត់ៈ លោកវរសេនីយទោ ធាង ទ្បេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥ ល្ងាច ផែ្នកនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ត្រាក្លែង លើពាក្យសុំកាន់កាប់ដីធ្លី រួមទាំង បង្កាន់ដៃទទួលពាក្យរបស់ភូមិបាលស្រុកវាលវែង។
ជនសង្ស័យមានឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខងារជាប្រធានការិយាល័យលទ្ធកម្ម នៃសាលាស្រុកវាលវែង រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។
ជននេះ បានប្រពឹត្តិបទល្មើសខាងលើ ចាប់តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៧ និងថែមទាំងបានយកថ្លៃកម្រៃសេវា លើការធ្វើឯកសារទាំងនោះផងដែរ។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមបទបញ្ជារបស់លោក ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់៕
មតិយោបល់