ព័ត៌មានជាតិ

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកកោះសូទិន

កំពង់ចាមៈ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកោះសូទិន សហការជាមួយនិង នគរបាលប៉ុស្តិ៍ល្វេ ចុះឆ្មក់បង្ក្រាបបទល្មើសនេសាទខុសច្បាប់ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចឡូលេខ៨ បឹងរយាក្រោយ ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បន្ទាប់ពីមានព័ត៌មានមួយ ដោយសារប្រជាជនបានសរសេរសារទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពីបទល្មើសនេសាទយ៉ាងអាណាអធិបតេយ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការបង្ក្រាបនេះដែរមានការដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ ប្រេង ហ៊ីម អធិការនគរបាលស្រុកកោះសូទិន និងសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វេ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចខាងលើ លទ្ធផលដែលបានបង្ក្រាបរួមមាន លូស្បៃមុងចំនួន១៤មាត់ របាំងស្បៃប្រវែង១,៧៥០ ម៉ែត្រ បង្គោល១២០០ដើម រ៉ាវចំនួន២មាត់ របាំងប្រវែង១២០ម៉ែត្រ។

បន្ទាប់ពីបង្ក្រាបបទល្មើសនេះរួចមក កម្លាំងសមត្ថកិច្ច បានដកហូត និងនាំយកឧបករណ៍បទល្មើសនេសាទខុសច្បាប់មករក្សាទុកនៅសាលាស្រុកកោះសូទិន ដើម្បីរង់ចាំដុតកម្ទេចចោល៕

បទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទ

មតិយោបល់