កំពង់ស្ពឺៈ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កម្លាំងនគរបាលស្រុកឧដុង្គ ដឹកនាំដោយ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក បានចុះបង្រ្កាបករណីលួចលេងល្បែងស៊ីសង (ភ្នាល់ជល់មាន់តាមទូរទស្សន៍ខ្សែកាប) ស្ថិតនៅទល់មុខវិទ្យាស្ថានបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ និងបានឃាត់ម្ចាស់ផ្ទះម្នាក់ឈ្មោះឌឿន សោភា ភេទស្រី អាយុ២៧ រស់នៅភូមិឃុំខាងលើ សមត្ថកិច្ចដកហូតបាន ទូរទស្សន៍១គ្រឿង, ម៉ូតូ២៩គ្រឿង,ទូរស័ព្ទដៃ២ គ្រឿង។
ករណីខាងលើ ស្រុកបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់