ភ្នំពេញៈ កម្លាំងរបស់សាខាពន្ធដាខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងចម្រុះខណ្ឌព្រែកព្នៅ ដាក់គោលដៅធ្វើការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងយាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ ឈានដល់ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូចនិងម៉ូតូមួយគ្រឿង។
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខឃ្លាំងសាំសូគីម៉ិច ផ្លូវជាតិលេខ៥ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួននោះមានទី១ឈ្មោះ លក គ្រីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ កម្មករសំណ។
ទី២ឈ្មោះ លី តយហៀក ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរ លក់នំបញ្ចុកអ្នកទាំង២នាក់មានទីលំនៅភូមិឈូកក្រញ៉េះ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំពោះសម្ភារៈដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច ម៉ូតូចំនួន១គ្រឿង ម៉ាកយ៉ាម៉ាហា អត់មានពាក់សា្លកលេខ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់កម្លាំងរបស់សាខាពន្ធដាខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងចម្រុះខណ្ឌព្រែកព្នៅដាក់គោលដៅធ្វើការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងយាន្តជំនេះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧បានដាក់គោលដៅចំណុចខាងលើ ខណៈដែលកំពុងត្រូតពិនិត្យស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង គ្មានកញ្ចក់នឹងស្លាកលេខ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងជិះមកដល់ចំណុចខាងលើ សមត្ថកិច្ចយើងមានការសង្ស័យក៏ឲ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន៤កញ្ចប់តូចក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងឃាត់ខ្លួនបណ្ណោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់