ព័ត៌មានជាតិ

មន្ត្រី​នគរបាលកូរ៉េ​ខាងត្បូង​បាន​ឆ្មក់​ចូល​ការិយាល័យ​របស់សកម្មជន​ប្រឆាំង​កូរ៉េ​ខាងជើង ដោយសាបង្ហោះ​ប៉េងប៉ោង​ទៅ​កាន់​កូរ៉េ​ខាងជើង

(Reuter)​ នគរបាល​កូរ៉េ​ខាងត្បូង​បាន​ចូល​ឆ្មក់​ការិយាល័យ​របស់​ក្រុម​សកម្មជន​ប្រឆាំង​កូរ៉េ​ខាងជើង​ដែល​បាន​និយាយ​ថា​ ខ្លួន​បាន​បង្ហោះ​ប៉េងប៉ោង​ទៅ​កាន់​កូរ៉េ​ខាងជើង​កាលពី​ស​ប្តា​ហ៍​មុន​ដែល​ភ្ជាប់​ ទៅ​ដោយ​ក្រដាសប្រាក់​ដុល្លារ​ និង​ខិត្តប័ណ្ណ​ដែល​រិះគន់​រដ្ឋាភិបាល​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង​ ។​

​ទោះបី​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​ ការ​បង្ហោះ​បែប​នេះ​អាច​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ពី​កូរ៉េ​ខាងជើង​ដែល​កាលពី​ឆ្នាំ​មុន​បាន​បំផ្លាញ​ការិយាល័យ​ទំនាក់ទំនង​រួម​គ្នា​ និង​បាន​គំរាម​ធ្វើ​សកម្មភាព​យោធា​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​ខឹង​នឹង​ខិត្តប័ណ្ណ​ឃោសនា​។​

 

​នគរបាល​បាន​និយាយ​ថា​ពួក​គេ​បាន​អនុវត្ត​ដីកា​ស្វែងរក​ និង​រឹបអូស​នៅ​ការិយាល័យ​របស់​ក្រុម​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​កូរ៉េ​ខាងជើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ដែល​ជា​ក្រុម​ដឹកនាំ​ដោយ​ Park​ Sang-hak​ ដែល​បាន​រត់​ចេញពី​កូរ៉េ​ខាងជើង​ក្នុង​ឆ្នាំ​ ២០០០​។​

​លោក​ Park​ បាន​ប្រាប់​រ៉​យ​ទ័​រថា​ “​មន្ត្រី​នគរបាល​ ៧​ នាក់​បាន​ឆ្មក់​ចូល​ការិយាល័យ​របស់ខ្ញុំ​នៅ​ម៉ោង​ ១០​ និង​ ១០​ នាទី​ព្រឹក​”​ ។​

​នគរបាល​ និង​យោធា​បាន​និង​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ការ​អះអាង​របស់​ក្រុម​នេះ​ថា​ខ្លួន​បាន​បង្ហោះ​ប៉េងប៉ោង​ផ្សាយពាណិជ្ជកម្ម​ចំនួន​ ១០​ ពី​ខេត្ត​តាម​ព្រំដែន​ភ្ជាប់​ដោយ​ខិត្តប័ណ្ណ​ចំនួន​ ៥០០,០០០​ សន្លឹក​ កូនសៀវភៅ​ផ្សព្វផ្សាយ​ចំនួន​ ៥០០​ ក្បាល​ និង​ក្រដាសប្រាក់​ ០១​ ដុល្លារ​អា​មេ​រិ​ក​ចំនួន​ ៥០០០​ សន្លឹក​ ៕

 

 

មតិយោបល់