កណ្ដាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង ៥០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតម្ដុំរង្វង់មូលព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកខ្សាច់ «មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ» បើកសុខៗ ស្រាប់តែជ្រុលទៅបុករបងសាលារៀនអនុវត្តគរុកោសល្យ។
ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ហើយមូលហេតុ នៅមិនទាន់ដឹងនោះទេ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
មតិយោបល់