កណ្តាល: នគរបាលប៉ុស្តិ៍តាខ្មៅ ដោយមានការដឹកនាំពីលោកអនុសេនីយ៍ឯក ចំរើន បញ្ញា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌក្រុងតាខ្មៅ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ដែលញៀនថ្នាំប្រើអំពើរហិង្សាដេញកាប់ទៅលើប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិ។
ហេតុការណ៍ ចុះឃាត់ខ្លួនបុរសខាងលើនេះ កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ប្រភពឲ្យដឹងថា ជនល្មើសមានឈ្មោះ គឹម សុធា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកឯជនរងគ្រោះឈ្មោះ គយ ដាណេ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ត្រូវជាប្រពន្ធ)។
លោកអធិការរងបានបញ្ជាក់ប្រាប់ថា ចំពោះចំណាត់ការទៅលើបុរសខាងលើនោះ និងចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់