ចិន: បើយោងតាមអង្គការឃ្លាំមើលគុណភាពរបស់ប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Suzuki របស់ជប៉ុន នឹងប្រមូលរថយន្តចំនួន ២៨៨គ្រឿងនៅប្រទេសចិនត្រឡប់មកវិញ ដោយសារតែមានបញ្ហាបច្ចេកទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ មិថុនានេះ។
អគ្គរដ្ឋបាលត្រួតពិនិត្យគុណភាពនិងអធិការកិច្ចបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើគេហទំព័ររបស់ខ្លួនថា រថយន្តដែលរងផលប៉ះ ពាល់ត្រូវបានផលិតនៅចន្លោះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥។
ដោយសារតែកំហុសមួយនៅក្នុងប្រព័ន្ធហ្វ្រាំងនឹងភ្លើងបំភ្លឺ។ ក្រុមហ៊ុននេះនឹងធ្វើការជួយជួសជុលនិងផ្លាស់គ្រឿងដែលមានបញ្ហាផ្នែកបច្ចេកទេស ដោយឥតគិតថ្លៃ។ រថយន្តដែលត្រូវប្រមូលនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ៕
មតិយោបល់