បន្ទាប់ពីមេធាវី អតីតមិត្តស្រី តារាសម្តែង Kim Hyun Joong បានប្រកាសព័ត៌មាន ឲ្យតារាសម្តែងរូបនេះ សូមទោសជាសាធារណៈ តែបើមិនសុំទោសជាសាធារណៈទេ នឹងមានរឿងវែងឆ្ងាយ ។ ក្រោយពីទទួលបានព័ត៌មាននេះ នៅល្ងាចថ្ងៃទី ១៥ ខែ កញ្ញានេះ Kim Hyun Joong បានចេញសេចក្តីថ្លែងការណ៍សុំទោស នៅលើគេហទំព័ររបស់ខ្លួន ។
ពាក្យពេចន៍ ដែល Kim Hyun Joong សរសេរសុំទោស មានដូចតទៅ “សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺ Kim Hyun Joong ខ្ញុំបានវាយធ្វើបាបទៅលើអតីតមិត្តស្រីខ្លួន ដែលមណ្តាលមកពីសតិអារម្មណ៍ ហើយពិតជាសោកស្តាយណាស់ ដែលធ្វើឲ្យចំណងស្នេហ៍ជាង ២ ឆ្នាំនេះប្រះឆា ” ។ នៅឃ្លាបន្ទាប់តារារូបនេះបានសរសេរថា “ខ្ញុំពិតជាខ្មាស់សកម្មភាពរបស់ខ្លួនណាស់ មិនសមជាបុរសឡើយ ហើយសូមឲ្យអ្នកគាំទ្រទាំងអស់គិតថាវាជាកំហុសរបស់ខ្ញុំ មិនមែនអតិតមិត្តស្រីខ្ញុំខុសឡើយ ” ។
ជាថ្មីម្តងទៀត ខ្ញុំចង់សូមទោសទៅកាន់ក្រុមគ្រួសារនាង និងនាង រួមទាំងមិត្តភក្តិនាង ហើយសង្ឈឹមថានាងនឹងទទួលយកការសុំទោសនេះ។ បន្ទាប់ពីហេតុការណ៍នេះ ខ្ញុំនឹងព្យាយាមធ្វើឲ្យខ្លួនឯងប្រសើរឡើងវិញ ក្នុងការងារមួយដ៏ល្អ ។
តាមប្រភពចុងក្រោយ ជាមួយនឹងពាក្យសុំទោសនេះ ខាងជនរងគ្រោះបានដកពាក្យបណ្តឹងវិញ ៕
មតិយោបល់