ព័ត៌មានសុខភាព

បុរសមើលរឿងអាសអាភាសច្រើន តែងមានទស្សនអវិជ្ជមានចំពោះស្ត្រី

អង់គ្លេសៈ អ្នកចិត្តសាស្ត្របានរកឃើញថា បុរសមើលរឿងអាសអាភាសច្រើន អាចមានការទាក់ទងទៅនឹង ទស្សនៈអវិជ្ជមានចំពោះស្ត្រី និង អាចឈានទៅដល់ការមើលងាយស្ត្រីភេទផងដែរ។

ការស្វែងរកនៅក្នុងការសិក្សាស្រាវជ្រាវមួយ ត្រូវបានបង្ហាញនៅថ្ងៃនេះ ក្នុងសន្និសិទប្រចាំឆ្នាំ នៃផ្នែកចិត្តសាស្ត្រ និងកោសល្យវិច្ច័យ របស់សង្គមចិត្តសាស្ត្រអង់គ្លេស ធ្វើនៅក្នុងទីក្រុង Brighton។

ការសិក្សាពីមុន បានបង្ហាញទំនាក់ទំនងរវាង រូបអាសអាភាស និង ទំនោរកើនឡើងនៃការរួមភេទ រួមបញ្ចូលទាំងបទល្មើសសិច ឥរិយាបថអវិជ្ជមាន ដើម្បីធ្វើឲ្យចំណងមេត្រីភាពកាន់តែស្និទ្ធស្នាល និងការទទួលយការរំលោភសេពសន្ថវៈ។

អ្នកស្រី Sophie Daniels និង Dr. Simon Duff មកពីសាកលវិទ្យាល័យ Nottingham បាននិយាយថា មនុស្សដែលមើលរូបភាពដាស់អារម្មណ៍ញឹកញាប់ អាចបាត់បង់វិញ្ញាណ និងស្មារតី ច្រើនជាងអ្នកដែលមាន កម្រិតនៃការដាស់អារម្មណ៍ទាប។លើសពីនេះទៅទៀត ការសិក្សាបានបង្ហាញថា មនុស្សមើលរឿងអាសអាភាសញឹកញាប់ មានទស្សនវិជ្ជមានតិចចំពោះស្ត្រី៕

មតិយោបល់