ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រកាន់ស្តាំ! បុកគ្នាពេញទំហឹង ស្លាប់និងរបួសធ្ងន់២នាក់

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក វ៉េវ ពណ៌ស គ្មានស្លាកលេខ ជិះដោយឈ្មោះ យ៉ាន់ យឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កសិករ(ស្លាប់នៅនឹងកន្លែង) ស្នាក់នៅភូមិឃុំកើតហេតុ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ម៉ៃ អោង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរីវ៉ាត់ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនភូមិសំអាង។

ចំពោះម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំអាង៕

មតិយោបល់