ភ្នំពេញ: រថយន្តម៉ាកហ៊ីណូដឹកដីតៃកុងវ័យក្មេងបើកបរខ្វះការប្រុងប្រយ័ត្នជាន់ហ្វាំមិនទាន់បុកគូទរថយន្តកូរ៉េ១តោនកន្លះដឹកទំនិញរងការខូចខាតបន្តិចបន្តួច នៅមុខវិទ្យាល័យសាមគ្គី ជា ស៊ីម ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៣:៤០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
សាក្សីបានប្រាប់ថារថយន្តដឹកដី ហ៊ី ណូ ពណ៌ក្រហមលាយទឹកប៉ិច ស្លាកលេខតាកែវ3A-1173 បើកបរដោយបុរសវ័យ២២ឆ្នាំ តាមបណ្តោយផ្លូវ២៧១ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុស្រាប់តែជាន់ហ្វ្រាំងមិនទាន់បុកគូទរថយន្តកូរ៉េ ពណ៌ស ស្លាកលេខភ្នំពេញ3C-0723 ពីក្រោយរងការខូចខាតបន្តិចបន្តួច។
តៃកុងរថយន្តដឹកដីបានប្រាប់ថា រថយន្តរបស់ខ្លួនបែកតាប៉ែនហ្វ្រាំង ទើបជាន់ហ្វាំមិនជាប់ទើបបណ្តាលឲ្យបុករថយន្តដឹកទំនិញដូច្នេះ។
នេះសំណាងហើយបុករថយន្តចុះបុកម៉ូតូវិញ តើអ្នកជិះម៉ូតូ និងអ្នកធ្វើដំណើរផ្សេងទៀតទៅជាយ៉ាងណាទៅបើរថយន្តខូចមិនអាចជាន់ហ្វ្រាំងបាន ហេតុអ្វីមិនជួសជុលសិនចាំបន្តធ្វើចរាចរណ៍។
បច្ចុប្បន្ននរគបាលចរាចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោកធ្វើការវាស់វែងនិងយកទៅរក្សាទុកដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់