ស្ទឹងត្រែងៈ គណៈអភិបាលខេត្តស្ទឹងត្រែងបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តធ្វើការចុះបង្ក្រាបនិងត្រួតពិនិត្យកុងត្រូលជជុះដែលនៅតាមដងផ្លូវ ហើយភារកិច្ចទាំងអស់នេះត្រូវចាប់ផ្ដើមអនុវត្តឡើងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ តទៅ។
ក្រោយពីមានបទបញ្ជាផ្ទាល់របស់លោក ម៉ម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងរួចមក កម្លាំងសមត្ថកិច្ចក្នុងខេត្តទាំងអស់ ក៏បានចុះត្រួតពិនិត្យការដាក់កុងត្រូលជជុះនៅតាមដងផ្លូវជាច្រើនក្នុងខេត្តស្ទឹងត្រែងផងដែរ។
លោកឧត្ដមសេនិ៍យត្រី អៀ វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ដឹងថា យុទ្ធនាការដ៏ក្តៅគគុកខាងលើនេះគឺយើងធ្វើឡើងបន្ទាប់មានសេចក្ដីរាយការណ៍មកថា មានបុគ្គលជនខិលខូចមួយចំនួនតូច គឺតែងតែធ្វើសកម្មភាពដាក់កុងត្រូលជជុះនៅតាមដងផ្លូវអង្គុយចាំទាលុយពីប្រជាពលរដ្ឋដែលពួកគាត់រកស៊ីដឹកឈើបន្តិចបន្តួចដើម្បីរកប្រាក់ចិញ្ចឹមជីវិត៕







មតិយោបល់