ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកថ្ងៃទី២០មិថុនា ទឹកទន្លេឡើង៣ ស្រក៥កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៥ បានបង្ហាញថា ទឹកបានស្រកចុះបន្តិច គ្រាដែលមានតែស្ថានីយជលសាស្ត្រ៣ប៉ុណ្ណោះ ដែលកម្ពស់ទឹកហក់ឡើង។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ១០នាទី។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២០ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៥១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,១២ម៉ែត្រ ទី២- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៣,៨២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៨ម៉ែត្រ ទី៣- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់២,២៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៤ម៉ែត្រ ទី៤- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,២៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៦ម៉ែត្រ និងទី៥- បឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៣៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០១ម៉ែត្រ។

ដោយឡែក ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត កម្ពស់ទឹកហាក់ឡើងបន្តិចបន្តួចប៉ុណ្ណោះ រួមមានទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,២៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ ទី២- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់២,០៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៥ម៉ែត្រ និងទី៣- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,៣៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៥ម៉ែត្រ៕

មតិយោបល់