ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាជំនន់ទឹកទន្លេមេគង្គ ដែលបានកើនឡើងដល់កំពស់ ១៣,៨០ ម៉ែត្រ នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នេះ បានធ្វើឲ្យទឹកលិចចូលដល់តំបន់មួយចំនួនក្នុងស្រុកត្បូងឃ្មុំ ក្នុងនោះមាន ៖
– លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិទួលគរ និងភូមិព្រែកតូច ក្នុងឃុំទន្លេបិត ប្រមាណ ៤៥ % នៃចំនួនខ្នងផ្ទះសរុប
– លិចផ្នែកខ្លះនៃសាលាបឋមសិក្សាព្រែកជីក ក្នុងឃុំទន្លេបិត និងសាលាបឋមសិក្សារកាធំ ក្នុងឃុំជំរោទ៍១
– លិចផ្លូវបេតុង ចំនួន៣ កន្លែង សរុបប្រវែងប្រមាណ ២.៥០០ ម៉ែត្រ ក្នុងឃុំទន្លេបិត និងឃុំជំរោទី១៕
ព័ត៌មានជាតិ
មតិយោបល់