ព័ត៌មានជាតិ

ជនស័ង្សយម្នាក់បែកគំនិតច្រកទឹកក្នុងពិដុងលាយជាមួយប្រេងម៉ាស៊ូតដើរលក់ឱ្យអ្នកស្រុកបានចំនួន ០៤ដងត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃ ព្រហ្បត្តិ៍៥រោចខែជេស្ឋឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី ៨ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង២២និង៣០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹក​នាំធ្វើការស្រាវជ្រាវ និងបង្រ្កាបឃាត់ខ្លួនបុរសម្នាក់ នៅចំណុចវាលឆ្កែលិតក្នុងភូមិអូរពងមាន់ ឃុំតាគ្រាមស្រុកបាណន់ ជាប់ភូមិសាស្រ្តជាមួយស្រុកថ្មគោលដោយមាននគរបាលស្រុកបាណន់ដឹកនាំដោយលោ​កវរសេនីយ៍ទោសំ វីរះជាអធិការនគរបាលស្រុកក្នុងខណ:ដែលបុរសរូបនោះកំពុងដឹកពិដុងប្រេងចំនួន ០៤ពីដុង (ច្រកទឹកលាយប្រេងម៉ាស៊ូត) ស្វែងរកអ្នកទិញក្នុងរូបភាពបន្លំបោកប្រាស់ នៅចំណុចខាងលេី​ ។បុរសរូបនោះ ឈ្មោះ គុណ សុខហេង ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិព្រៃទទឹងឃុំជ្រៃ ស្រុកថ្ម​គោល ខេត្តបាត់ដំបង ត្រូវបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយមានពិដុងប្រេងចំណុះ ៣០លីត្រចំនួន ០៤ពីដុង និងម៉ូតូចំនួន​០១គ្រឿងជាមធ្យោបាយ។សូមជម្រាបជូនថា កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ នគរបាលស្រុកថ្មគោលបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ឆេង ហ៊ឹម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង ថាកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហមយកប្រេងម៉ាស៊ូត មកលក់ឱ្យខ្លួនចំនួន ០២​ពីដុងចំណុះ៣០លីត្រ ក្នុងទឹកប្រាក់ចំនួន ១៨ម៉ឺនរៀលដោយបុរសរូបនោះ​បញ្ជាក់ថា ប្រេងនេះគឺគេបានពីក្រុមហ៊ុនការដ្ឋានសំ​ណង់ខណ:រូបគេជាអ្នកបញ្ជាគ្រឿងចក្រ ទើបលក់ក្នុងតម្លៃធូរថ្លៃឱ្យ ។ ក្រោយប្រគល់ ប្រាក់រួចបុរសរូប​នោះបានជិះទៅបាត់ទៅ លុះអ្នកទិញយកប្រេងមក​ដល់ផ្ទះបើកពិនិត្យមើលប្រេង ទេីបដឹងថាបុរសរូប​នោះបន្លំ ដាក់ប្រេងម៉ាស៊ូតពីលើបន្តិចហើយនៅខាងក្រោមសុទ្ធតែទឹកទាំងអស់​ ទេីបមកដាក់ពាក្យបណ្តឹង​នៅកន្លែងសមត្ថកិច្ចអំពីរឿងនេះ។ទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលធ្វើការសា្រវជ្រាវរហូតកំណត់ភិនភាគមុខសញ្ញា និងបានជួបប្រទះ នៅចំណុចខាងលើ ខណ:ដែលរូបគេកំពុងដឹកពិដុងប្រេងលាយទឹកចំនួន០៤ពិដុងទៀត ដើរ​លក់ឱ្យអ្នក ភូមិនៅចំណុចនោះ។នៅពេលសាកសួរជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពបែបនេះ បានចំនួន ០៤​លើក រួចមកហើយ មុនពេលដែលសមត្ថកិច្ចនគរ​បាលធ្វើការឃាត់ខ្លួននៅពេលនេះ ហើយក្រោយសាកសួររួច សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនរូបគេនិងវត្ថុតាងមកកាន់ការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់