ភ្នំពេញៈ គូរស្នេហ៍១គូ ស្ថិតក្នុងស្ថានភាពស្រវឹងបើករថយន្ត ក្នុងល្បឿនយ៉ងលឿន ចុះពីលើស្ពានជ្រោយចង្វារ បានជ្រុលរបាំងថ្ម ដែលគេដាក់បែងចែងទិសដៅចរាចរណ៍នៅចំណុចគល់ស្ពានខាងកើត បណ្តាលរថយន្តក្រឡាប់ផ្ងារជើងបុកផ្ទប់នឹងថ្ម ខ្ចាក់ចេញ បុរសនិងនារីដែលជាគូស្នេហ៍ចេញមកក្រៅ រងរបួសធ្ងន់ទាំង២នាក់។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
មុនកើតហេតុគេញគូរស្នេហ៍មួយគូ បើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2U-3668 បើកលើស្ពានជ្រោយចង្វារទិសដៅពីលិចទៅកើត បើកបរក្នុងស្ថានភាពស្រវឹង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានវ៉ានិងរថយន្តមួយគ្រឿងទៀតបានវ៉ាក់អឺជាមួយនឹងរបាំងថ្មខណ្ឌចែកទិសដៅចរាចរណ៍បានជ្រុលទៅបុកពេញទំហឹងលាន់ដូចរន្ទះ បណ្តាលរថយន្តក្រឡាប់ផ្ងារជើងបុកផ្ទប់នឹងថ្ម ខ្ជាក់ជនរងគ្រោះប្រុសស្រីដែលជាគូស្នេហ៍ ចេញមកក្រៅ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដេកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះ មកវាស់វែង និងស្ទូចយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំរដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/5u4gScd9gQA
មតិយោបល់