កំពតៈ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ខេត្តកំពតនឹងរៀបចំពិធីបុណ្យសមុទ្រ លើកទី ០៨ ជុំទី ០២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ ២០១៩ នាពេលខាងមុខនេះ ដូច្នេះ ដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងពិធីបុណ្យ ក៏ដូចជាពេលប្រទះឃើញមុខសញ្ញាដូចមានក្នុងរូបភាពខាងក្រោម សូមរាយការណ៍ជាបន្ទាន់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ឬក៏អធិការដ្ឋាននគរបាលក្រុងកំពត តាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧៨ ០០១០/០៩៧ ៧៧៨ ០១០៤ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមដាននិងទប់ស្កាត់សកម្មភាពបទល្មើសផ្សេងៗ សូមអរគុណ !!!៕
មតិយោបល់