បន្ទាយមានជ័យៈ លោកមេប៉ុស្តិ៍ឬស្សីក្រោក បានប្រាប់Post News ថា មានករណីបុរសកម្សត់ម្នាក់ ខ្យល់គបានដេកស្លាប់នៅក្រោមផ្ទះយ៉ាងអាណោចអាធ័ម។
ហេតុកាណ៍រនេះបានកើតឡើងកាលពីវេលាម៉ោង៥ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចកើតនៅភូមិទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ ឈឹម សារ៉េត ហៅចិត្ត ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដែលមានប្រពន្ធឈ្មោះ តែ ចំរើន អាយុ៤៤ឆ្នាំ បច្ចុប្បន្នលែងលះគ្នាអស់រយៈពេលជិត១០ឆ្នាំហើយ ដោយរស់នៅតែម្នាក់ឯង តែងតែមានអការៈញ័រដែញ័រខ្លួន ហើយគ្រុន និងតែងតែផឹកស្រាថ្នាំជាប្រចាំ លុះដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង៧និង៣០នាទី។
ក្រោយពេលកើតហេតុ មានពលរដ្ឋម្នាក់បានប្រទះ ឃើញដេកស្លាប់នៅក្រោមផ្ទះ សមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យរួចបានសន្និដ្ឋានថាសព ដេកស្លាប់ ដោយសារខ្យលគ៕
មតិយោបល់