ព័ត៌មានកីឡា

Spurs វាយបកតាមស្មើមកវិញ

ក្រុមមាន់ខ្នាយមាស Tottenham Hotspur ពិតជាធ្វើបានយ៉ាងល្អ ដោយអាចវាយបកតាមស្មើលើក្រុមម្ចាស់ផ្ទះ សេះបង្កង់ Juventus មកវិញ បើទោះបីជាត្រូវនាំមុខដល់ទៅ ២ គ្រាប់មុនក៍ដោយ។

ការប្រកួតមិនដល់ ១០ នាទីស្រួលបួលផង ក្រុមម្ចាស់ផ្ទះ Juventus បានបើកការវាយលុកយ៉ាងខ្លាំងក្លា ដោយបានស៊ុតនាំមុខមុនលើក្រុមភ្ញៀវ Totenham ដល់ទៅ ២-០ ដែលជាការស៊ុតរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain នៅនាទីទី ២ និងការស៊ុតបាល់ ១១ ម៉ែត្រនាទីទី ៩ ។ យ៉ាងណាវិញ ក្រុម​ Tottenham បានប្តូរយុទ្ធសាស្ត្រភ្លាមៗ ក្រោយពីស្ថានការណ៍អាក្រក់នេះ បានកើតឡើង ពោលនៅនាទីទី ៣៥ ខ្សែប្រយុទ្ធមុតស្រួច Harry Kane ស៊ុតតាមពីក្រោយបាន ១ គ្រាប់មកវិញ។

ឈានដល់តង់ទី២ Spurs បានរកគ្រាប់បាល់១គ្រាប់ទៀត ក្នុងការតាមស្មើ ដោយការស៊ុតរបស់កីឡាករ Christian Eriksen នៅនាទីទី ៧១ ជាហេតុធ្វើឲ្យក្រុម ទាំងពីរ បញ្ចប់លទ្ធផល ២-២ នៅទឹកដីរបស់ក្រុម Juvenus ខណៈជើងទី២ នឹងវិលទៅកាន់ទឹកដីរបស់ក្រុម Tottenham វិញ។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បានទាត់បាល់ ១១ ម៉ែត្រមិនចូល ១ គ្រាប់ កាលពីនាទីទី ៤៥ ៕

https://www.youtube.com/watch?v=e4VmGrGGPuU

មតិយោបល់