Post News Media ព័ត៌មានជាតិ Update៖ ឆេះអា...

Update៖ ឆេះអាគារក្រុមហ៊ុន First Cambodia ផ្អើលអស់ក្រុងភ្នំពេញ!

ភ្នំពេញ: ក្រុមហ៊ុន First Cambodia ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះក្នុងជាន់ទី២ សង្ស័យបណ្តាលមកពីផ្ទុះចរន្តអគ្គិសនី។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ត្រង់ចំណុចអាគារក្រុមហ៊ុន First Cambodia ផ្ទះលេខ៨៦AB ផ្លូវ១១៨កែងនិងផ្លូវ១៣ ក្រុមទី៣៨ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានធំក្លិនឈ្ងៀមនិងមានផ្សែងចេញមកតាមបង្អួចជាន់ទី២ ចំហៀងខាងជើងនៃអាគារក្រុមហ៊ុនFirst Cambodia ខាងលើ ខណ:ពេលដែលអាគារក្រុមហ៊ុនខាងលើបិទទ្វារចាក់សោ សម្រាក់ពីការងារអស់ពុំមានអ្នកនៅក្នុងអាគារនោះ។ ហើយប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យចុះមកធ្វើការអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានធ្វើការវាយបំបែកសោទ្វារខាងក្រោយ និងវាយបំបែកបង្អួចដើម្បីធ្វើការបាញ់ពន្លត់ បន្ទាប់ក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញមកចំនួន១២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាមកចំនួនមួយគ្រឿង ហើយបានធ្វើការប្រើពេលវេលាបាញ់ពន្លត់អស់រយ:ពេលមួយម៉ោងនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញអស់ចំនួន១២គ្រឿងទើបរលត់ជាស្ថាពរទៅវិញនៅម៉ោង៩និង២០នាទី។

បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថាក្នុងករណីអគ្គីភ័យឆាបឆេះខាងលើគឺបណ្តាលឲ្យឆេះសម្ភារះដូចជាតុ ទូរ កុំព្យុទ័រ និងរបស់មួយចំនួនទៀតនៅក្នុងអាគារជាន់ទី២រងការខូចខាតទាំងស្រុង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ហើយនៅក្នុងករណីខាងលើជំហាន់ដំបូរសមត្ថកិច្ចសណ្ឋានថាបណ្តាលមកពីផ្ទុះចរន្តអគ្គិសនី៕