ព័ត៌មានជាតិ

គេចរថយន្តដឹកដីបង្អង់ល្បឿន ជ្រុលឡើងសួនច្បារបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវមួយដើមទាំងព្រឹក

ភ្នំពេញ: រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿន ហើយវាក់នឹងរថយន្តដឹកដីមួយគ្រឿង ដែលបង្អង់ល្បឿនក៏បានទាញចង្កូតគេចជ្រុលឡើងក្បាលសួនច្បារខ័ណ្ឌចែកទ្រូងផ្លូវបុក បង្គោលភ្លើង គោម បំភ្លឺផ្លូវមួយដើមបណ្តាលឲ្យបាក់ដាច់ត្រឹមគល់រួច សម្រួល ដោះស្រាយសងនៅនឹងកន្លែង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៧និង ៤០នាទីព្រឹក ថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិ កប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9512 បើកបរដោយបុរសម្នាក់ មិនបានប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តខាងលើបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿលឿន។ ពេលមកដល់ចំណុច កើតហេតុ រថយន្ត ក៏បានទាញចង្កូត គេចរថយន្តដឹកដីមួយគ្រឿង នៅពីមុខក៏បានជ្រុលឡើងសួនច្បារបុកបង្គោលភ្លើងគោមបំភ្លឺ ផ្លូវបណ្តាលឲ្យបាក់ដាច់ត្រឹមគល់តែម្តង ។

តាមអ្នកបើកបរ បានប្រាប់ឲ្យដឹងថា មុនពេល កើតហេតុគាត់បានដឹកឥដ្ឋ យកទៅដាក់ឲ្យម៉ូយនៅក្នុងខណ្ឌកំបូល រួចធ្វើដំណើរ ត្រឡប់មកវិញ។ ពេលមកដល់កន្លែងកើតមានគោមួយក្បាលដើរឆ្លងផ្លូវ ហើយរថយន្ត ដឹកដីមួយគ្រឿងនៅពីមុខ បានបង្អង់ល្បឿន ជាហេតុ ធ្វើឲ្យគាត់បានទាញចង្កូតគេច រថយន្តដឹកដី ក៏បានជ្រុលឡើងសួន បុកបង្គោលភ្លើង តែម្តង ។

បន្ទាប់ពីគ្រោះថ្នាក់ នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើត ហេតុទាក់ទង អង្គភាពបំភ្លឺផ្លូវ ហើយសម្របសម្រួល ដោះស្រាយនៅកន្លែង៕

មតិយោបល់