បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានប្រាប់ Post News ថា មានករណីអគ្គិភ័យមួយបានឆាបឆេះបន្ទប់ដាក់ឯកសារក្នុងវិទ្យាល័យសម្តេចឪ យ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងក្រុមទី៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះសម្ភារៈខូចខាត មានដូចជា ឆេះបន្ទាប់ដាក់ឯកសារសិក្សា ទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើអំពីបេតុង , កុំព្យូរទ័រលើតុ១គ្រឿង (ចាស់) ព្រីនធ្វើ២គ្រឿង(ចាស់) ម៉ូទ័របូមទឹក១គ្រឿង និងឯកសារមួយចំនួនទៀត គិតជាទឹកប្រាក់ប្រហែលចំនួន៣៥០០ដុល្លារ ហើយចំណែកមូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕
មតិយោបល់