ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរី: នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ត្រង់ចំណុចភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ពាក់ពន្ធ័ករណីរក្សាទុក និង ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទី១- ឈ្មោះសួន វណ្ណ: (ហៅម៉ៅ) ភេទ ប្រុសអាយុ២១ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុងខេត្ត រតនគិរី មុខរបរ ធ្វើចម្ការ ទី២- ឈ្មោះ កុ ប៊ុនហង ភេទ ប្រុសអាយុ១៨ឆ្នាំ ជនជាតិ ទំពួន មានទីលំនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុងខេត្ត រតនគិរី មុខរបរមិនពិតប្រាកដ និងទី៣- ឈ្មោះ តាល់ ទីវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ទំពួនមានទីលំនៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្ត រតនគិរី មុខរបរមិនពិតប្រាកដ ។

សម្ភារ:ដកហូតបារួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១២ថង់តូច ០១ថង់ធំល្មម ទម្ងន់ ៣.២៧ក្រាម
-ទូរសព្ទដៃ ៣ គ្រឿង
-កូនកាំបិតចុងស្រួចចំនួន០១

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចនាំទៅអធិការដ្ឋានក្រុងបានលុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកានៃសាលាដំបូងខេត្ត បន្តចាត់តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់