ព័ត៌មានជាតិ

ឆក់ទូរសព្ទគេ មិនដឹងថាផ្លូវស្ទះចរាចរណ៍ គេចទៅណារួច ត្រូវគេដាក់ទ្រោមខ្លួន!

ភ្នំពេញ: ចាប់បានយុវជនម្នាក់ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះបានសម្រេច ហើយចៃដន្យផ្លូវស្ទះ ក៏ត្រូវម្ចាស់គេតាមដេញចាប់ទាន់វាយទ្រោមខ្លួន ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះបានប្រាប់មកក្រុមការងារPost Newsថា មុនពេលកើតហេតុកូនរបស់គាត់បានឈប់នៅម៉ូតូនៅខាងមុខផ្ទះ ហើយផ្តាំម្តាយឲ្យជួយមើលផង ខ្លួនចូលទៅបត់ជើងមួយភ្លែត​ក្រោយពីបត់ជើងហើយម្តាយក៏ប្រាប់ថាកូនម៉េចៗយកម៉ូតូចូលសិនទៅព្រោះឃើញពួកជនសង្ស័យនេះក្រវែលណាស់ គ្រាន់តែដើរចេញទៅយកម៉ូតូ ទាំងដៃកំពុងចុចទូរសព្ទស្រាប់តែជនសង្ស័យម្នាក់បានរត់មកឆក់ទូរសព្ទពីជនរងគ្រោះបានសម្រេច ហើយចៃដន្យផ្លូវស្ទះរត់ទៅណាមិនកើត ក៏ជនរងគ្រោះតាមទាន់ចាប់ក្របួចកអាវជនសង្ស័យបានហើយក៏ស្រែកថាចោរជនរងគ្រោះក៏យកទូរសព្ទដែលជនសង្ស័យនោះឆក់យកមកដាក់ហោបៅខ្លួនហើយក៏វាយស្រាប់តែប្រជាពលរដ្ឋក៏ជួយស្វាគមន៍ឡើងទ្រោមខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនោះមកកាន់ប៉ុស្តិ័នគរបាលរដ្ឋបាលផ្សារដើមគរដើម្បីឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់