លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញនេះថា ស្ពានអាកាសចំណុចរង្វង់មូលចោមចៅ នឹងបើកការដ្ឋាននាពេលខាងមុខនេះ ដែលជាសមិទ្ធផលថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន រហូតដល់ជាង ៣លាននាក់ ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីប្លង់នៃស្ពានអាកាសចោមចៅ ដែលមាន ៤ជម្រើសផ្សេងគ្នា រួមជាមួយប្លង់ពង្រាងថ្មីនេះ ដើម្បីសម្រួលដល់ច្រកចេញចូលរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ។
ស្ពានអាកាសនៅរង្វង់ចោមចៅ នឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលកើតមានជាប្រចាំ រំខានដល់ការធ្វើដំណើរទៅមកនៅលើផ្លូវជាតិលេខ ៣ និងលេខ ៤។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសផ្សារដីហុយ កំពុងសាងសង់៕
មតិយោបល់