ព័ត៌មានជាតិ

អ្នកណាមិនភ័យ! ហៅរថយន្តតាក់ស៊ីជិះ ដល់កន្លែងចាក់សាំងចូលចាក់ ទើបដឹងថាស្លាប់!

ព្រះសីហនុ: មានករណីជនជាតិចិនស្ត្រីម្នាក់ បានស្លាប់ខណ:ដែលហៅថយន្តតាក់ស៊ីជិះ លុះដល់កន្លែងចាក់សាំង ទើបដឹងថាស្ត្រីខាងលើស្លាប់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៤០-១៤១​ ភូមិ​អូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្ត​កោះកុង។

សពមានឈ្មោះ XIAO FENGZHU ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ ស្នាក់នៅខេត្តព្រះសីហនុ​ ​បានជិះរថយន្តតាក់ស៊ី ម៉ាក​ឡិចស៊ីស​RX 300 ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ ពោធិ៍​សាត់​ 2A-0808 បើកបរដោយឈ្មោះ​ ឡាន​ សុខ​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ ដោយមាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​៣នាក់​ចេញ​ពីហាង​ម៉ាត​ ភ្នំខៀវខេត្តព្រះសីហនុ​ ក្នុងបំណងឆ្ពោះមកភំ្នពេញ​ តែមកដល់​ចំណុចកើតហេតុ អ្នក​បើកបររថយន្តបាន​ចូលទៅចាក់សាំង​ប្រេងឥន្ធន:​ស៊ូគីមិច ​ ទើបដឹងថាមានស្ត្រីជនជាតិចិនម្នាក់ស្លាប់ក្នុងរថយន្ត​។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែធ្វើកោសល្យវិច័យទៅលើសព៕

មតិយោបល់