ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ០៥ ផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ឌី ឡុត ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកំណើត ភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មានប្រពន្ធ និងកូន ៥នាក់។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះមានបញ្ហាផ្នែកសតិអារម្មណ៍ ចេះតែរវើរវាយស្រែកប្រាប់ប្រពន្ធនិងម្ដាយថា មានប៉ូលីសចង់មកចាប់ និង រត់ចូលព្រៃបាត់ លុះវេលាខាងលើស្រាប់តែកូនស្រីឃើញចង.កសម្លាប់ខ្លួន ដោយយកខោចងភ្ជាប់ទៅហ្នឹងធ្នឹមទ្វារបន្ទប់ទឹកស្លាប់បាត់ទៅហើយ។
តាមការពិនិត្យវិភាគ កោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺ ជនរងគ្រោះធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ។
បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់