ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មសម្លាប់កូនស្រីអាយុ៣ឆ្នាំ និងឪពុកក្មេក សមត្ថកិច្ចចាប់បានជនសង្ស័យហើយ

ស្វាយរៀងៈ លោកវរសេនីយ៍ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការខេត្តស្វាយរៀង បានប្រាប់ Post News ថា ករណីឃាតកម្មសម្លាប់កូនអាយុ៣ឆ្នាំ និងឪពុកក្មេក នៅពេលនេះ សមត្ថកិច្ចចាប់បានជនសង្ស័យហើយ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កុមារីម្នាក់ ត្រូវបានម្តាយមីងប្រទះឃើញចងកស្លាប់ នៅក្នុងបន្ទប់ជួលខណ:ដែលត្រឡប់មលពីធ្វើការ ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃត្រង់ ទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះជួលក្នុងបន្ទប់លេខ១០៩ ផ្លូវបេតុងក្បែរនិងក្រុមហ៊ុនផលិតមី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីម្តាយមីងឈ្មោះ សោភា បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២ជាង គាត់បានចេញពីធ្វើការមកផ្ទះបានបើកទ្វារបន្ទប់ ស្រាប់តែឃើញក្មួយស្រី ដែលមានអាយុទើបតែអាយុ ៣ឆ្នាំ ចងកជាប់ជាមួយនិងឆ្នើរសម្រាប់ដាក់ទូរទស្សន៍ស្លាប់បាត់ហើយ ក៏បានស្រែកឲ្យអ្នកក្បែរខាងជួយមកមើលព្រោះខ្លួនពិកាដៃម្ខាង។

ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា នៅពេលដែលឮសំឡេងស្រែកថា ឲ្យជួយផង គាត់បានមកដល់មើលឃើញក្មេងស្រីម្នាក់ មានសភាពរឹងទៅហើយហើយគាត់ស្មានតែឆក់ខ្សែភ្លើង គាត់បានលើកឡើងទើបដឹងថា ក្មេងស្រីមានខ្សែលីឡុង ពណ៌ខ្មៅ រំជាប់និងក ទើបមានកាភ្ញាក់ផ្អើលកាន់តែខ្លាំង បានរាយការណ៍ឲ្យសម្ថតកិច្ចមូលដ្ឋានចុះមកពនិត្យ។

តាមសម្តីពីម្តាយមីងដែលទើប និងងើបពីសន្លប់បានបន្តឲ្យដឹងទៀតថា នៅប៉ុន្មាន២ថ្ងៃមុនប្តីប្រពន្ធកុមារីរងគ្រោះ បានឈ្លោះប្រកែក និងមានកាចែកផ្លូវគ្នា នៅឯស្រុកខេត្តស្វាយរៀង ទើបឪពុកបាននាំកូនស្រីមកភ្នំពេញ នៅផ្ទះជួលខាងលើជាមួយម្តាយ តែដោយមករស់នៅទើបតែបាន៣ថ្ងៃទេ ក៏មានរឿងជាមួយម្តាយ ដោយគាត់បានស្តីបន្ទោសថា មិចមិនដាំបាយផង គ្រាន់តែរឿងចឹងបានច្របាច់កម្តាយបិះនិងស្លាប់ ប៉ុន្តែសំណាងល្អមានអ្នកជិតខាងជួយ ទើបមិនអីរហូតមកដល់ថ្ងៃកើតហេតុ ដោយកូនគាត់បាននៅជាមួយឪពុកដូចរាល់ដង ស្រាប់តែរូបគាត់បានត្រឡប់មកពីធ្វើកាវិញ បានបើកទ្វារទៅបានឃើញក្មួយស្រីបានស្លាប់បាត់ហើយ ចំណែកឪពុកក៏មិននៅទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សំណាង ចរិយា អាយុ៣ឆ្នាំ ម្តាយឈ្មោះ ហុន អាយុ២២ឆ្នាំ នៅឯស្រុកកំណើតខេត្តស្វាយរៀង។ ចំណែកឪពុកដែលជាឃាតកសម្លាប់កូនខ្លួនឯង ឈ្មោះ អន សំណាង អាយុ២៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង បានរត់គេចខ្លួនបាត់ស្រមោល៕

ដោយទ្បែកករណីមួយទៀត នៅបន្ទប់ទឹក ក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីឃាតកម្ម មួយបានកើតឡើង បង្កដោយជនសង្ស័យខាងលើ បានច្របាច់កសម្លាប់ជនរងគ្រោះ ជាឪពុកក្មេកឈ្មោះ ពេជ្រ ជឿន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរធ្វើស្រែរស់ នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មូលហេតុដោយជនសង្ស័យខឹងប្រពន្ធរកលែងលះ ព្រោះតែខ្លួន បានចាប់រំលោភម្តាយក្មេក តែមិនបានសម្រេច៕

https://www.youtube.com/watch?v=5L_gA_6mXk4&feature=youtu.be

មតិយោបល់