ព័ត៌មានជាតិ

អាណិកជនខ្មែរ មកពីអាមេរិកម្នាក់ ជិះម៉ូតូចូលកន្លែងផ្ញើ​មិនឲ្យគេកិបសំបុត្រ ទាស់សម្តីវាយស្ត្រីខ្មែរ

កណ្តាលៈ អាណិកជនខ្មែរ មកពីអាមេរិកម្នាក់ បានជិះម៉ូតូចូលកន្លែងផ្ញើម៉ូតូដោយ ចូលកន្លែងផ្ញើម៉ូតូដោយមិនបានផ្ញើម៉ូតូឡើយពេលនោះ ធ្វើឲ្យម្ចាស់កន្លែងផ្ញើម៉ូតូបានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់វាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី ចំណុច ផ្សារដឺលុច្យភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួ ឆៃរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅភូមិ-សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរ ផ្ញើម៉ូតូ។ ជនល្មើសឈ្មោះ ប៉ៅ ចាន់ ហៅ តារា ជនជាតិខ្មែរ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរនៅផ្ទះ ជាអាណិកជនខ្មែរ មកពីអាមេរិក (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿងម៉ាកHonda wave RSX ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1DC-7414។

លោកអធិការបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះ បានកំពុងឈរកិបកង់ម៉ូតូគេ ក៏ស្រាប់តែជនល្មើសបានជិះម៉ូតូចូលកន្លែងផ្ញើម៉ូតូដោយមិនបានផ្ញើម៉ូតូឡើយ ពេលនោះខាងជនរងគ្រោះបានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់ឡើង ពេលនោះជនរងគ្រោះក៏បានស្ទុះមកក្រញ៉ៅ ជនល្មើសចំដៃខាងឆ្វេងបណ្តាលឲ្យមានរបួសស្នាម ទើបជនល្មើសខឹងក៏បានទះជនរងគ្រោះបីបួនដៃ បណ្តាលឲ្យដួលអុកគូទនៅលើដី ហើយក៏ត្រូវសមត្ថកិច្ច ចុះមកនាំខ្លួនយកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់