ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទាមទារតម្លៃខ្លួនយ៉ាងខ្ពស់បំផុតមួយ ពីក្រុម Real Madrid ក្នុងការលក់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់ក្លិបអេស្ប៉ាញមួយនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុម Tottenham បានចាប់ផ្តើមកកូរក្រុម Real Madrid ទៀតហើយ ដោយទាមទារតម្លៃខ្លួនបំបែកកំណត់ត្រា ក្នុងការលក់ Harry Kane ។ ក្នុងនោះដែរ ក្រុមអង់គ្លេសមួយនេះ បានទាមទារតម្លៃខ្លួនដល់ទៅ ៣០០លានអឺរ៉ូ ពីក្រុម Real Madrid ប្រសិនបើក្លិបអេស្ប៉ាញមួយនេះ ចង់បាន Harry Kane នៅរដូវក្តៅក្រោយ។
ការទាមទារខ្ពស់បែបនេះ អាចជាផលពិបាកមួយសម្រាប់ក្រុម Real Madrid ក្នុងការនាំយក Kane ទៅកាន់ Bernabeu ព្រោះថា តាមប្រភពខាងលើនេះ Real Madrid បានតរៀមចំណាយទឹកប្រាក់ខ្ទង់ ៦០០លានអឺរូ ប៉ុណ្ណោះ ដើម្បីដោះដូរកីឡាករ នៅរដូវក្តៅនេះ ខណៈទំនងជាការចំណាយលើ Neymar និង Harry Kane មិនសល់ឡើយ ដោយត្រូវលក់ Gareth Bale, Luka Modric, Karim Benzema ឬកីឡាកររូបណាផ្សេងទៀត ដើម្បីយកលុយទិញ Eden Hazard និង អ្នកចាំទី អាចជា Devid De Gea ឬ Thibaut Courtios ។
យ៉ាងណាវិញ Real Madrid ប្រហែលជាមិនរួញរាឡើយ ក្នុងការនាំយក Harry Kane ព្រោះថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ កំពងតែមានទម្រង់លេងយ៉ាងល្អ មិនចាញ់ Cristiano Ronaldo, Lionel Messi, Neymar និង Eden Hazard ឡើយ។
មតិយោបល់