កំពង់ចាមៈ នៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីព្រឹក ក្រោយពីទទួលព័ត៌មានថា មានករណីអគ្គិភ័យកើតឡើងនៅរោងចក្រជូហួយ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ក្នុងការពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តចំនួន ១០គ្រឿង៖
– រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន ០២គ្រឿង – រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកងមាសចំនួន ០១គ្រឿង – រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន ០១គ្រឿង – រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន ០១គ្រឿង – រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ចំនួន ០២គ្រឿង – រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃចំនួន ០១គ្រឿង – រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន ០១គ្រឿង និងរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន ០១គ្រឿង របស់ខេត្តកំពង់ធំចូលរួមពន្លត់ផងដែរ។
ការសហការចូលរួម និងការខូចខាតរួមមាន៖
-ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន និងសាប៊ូអស់២០០គីឡូក្រាម
-កម្លាំងចូលរួមសហការពីកម្លាំងអន្តរាគមន៍ខេត្ត កម្លាំងអន្តរាគមន៍ស្រុក សរុបចំនួន ៩៥នាក់
-ខូចខាតអាគាររោងចក្រ០១ខ្នង
-ខូចខាតសម្ភារ:មួយចំនួន
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
អគ្គិភ័យនេះ ប្រើពេលបាញ់ពន្លត់រហូតដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ទើបគ្រប់គ្រងបានជាស្ថាពរ៕





មតិយោបល់