ព័ត៌មានកីឡា

ស្ងាត់ៗ Real Madrid ត្រៀម ១២០ លានផោនទិញ Pogba

នេះគឺជារឿងដ៍ភ្ញាក់មួយ សម្រាប់ក្រុមអធិរាជស​ Real Madrid ដែលបានត្រៀមនាំយកកីឡាករមួយរូប ដែលពួកគេបដិសេធមិនទិញ កាលពី ២ ឆ្នាំមុន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា​ ក្រុម Real Madrid បានត្រៀមទឹកប្រាក់ ១២០ លានផោន ក្នុងការទិញយកខ្សែបម្រើបារាំង Paul Pogba ពីក្រុមបីសាចក្រហម Manchester United ។ ថ្វីបើ Pogba មិនទាន់ផុតកុងត្រាជាមួយក្រុម Man Utd ក៍ដោយ តែក្រុម Real Madrid នឹងមិនធ្វើឲ្យមានការខកបំណងណាមួយកើតឡើងទៀតឡើយ ព្រោះថាពួកគេ​បាន​បោះបង់ឱកាសកាលពី២ឆ្នាំមុនកន្លងមកហើយ។ ប្រភពខាងលើនេះដដែលបានឲ្យ​ដឹងបន្ថែមទៀតថា ការចង់បាន Pogba នេះដែរ ដោយសារតែក្រុម Real Madrid អាចនឹងបាត់សមាជិកសំខាន់មួយចំនួនដូចជា Isco, និង Luka Modricដែល Real Madrid អាចនឹងលក់ចេញ។

យ៉ាងណាវិញ សម្រាប់ក្រុមបីសាចក្រហម Manchester United មិនដឹងថាយល់ព្រមលក់ Pogba នៅឡើយទេ ដោយសារតែ កីឡាករបារាំងមួយនេះ សំខាន់ខ្លាំងណាស់ ក្នុងការលេងនៅតំបន់កណ្តាល ស្របពេលដែល Pogba គឺជាអ្នកនាំលេងរបស់ Man Utd ផងដែរ។ ក៍ប៉ុន្តែ Real Madrid ពិតជាចង់បាន Pogba យ៉ាងខ្លាំង ដើម្បីទៅកែប្រែប្រព័ន្ធលេងរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ ឲ្យកាន់តែប្រសើរឡើង។

មតិយោបល់