ព័ត៌មានជាតិ

អាណិតណាស់! ក្មេងស្រីម្នាក់ ចុះរាវលៀសបែរជាលង់ទឹកស្លាប់!

ព្រែវែង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្មេងស្រីម្នាក់លង់ទឹកស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០១៨ នៅចំណុចវាលអូ ស្ថិតនៅភូមិត្រពាំងស្គន់ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ឡាង ចន្នី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំស្មោងជើង ស្រុកកំចាយមារ។

មូលហេតុ ដោយសារជនរងគ្រោះ ចុះរាវលៀស នៅក្នុងទឹកអូ ហើយចុះចំកន្លែងដែលមានទឹកជ្រៅ ហើយដោយមិនចេះហែលទឹកក៏លង់ទឹកស្លាប់តែម្តង៕

មតិយោបល់